តូក្យូ៖ នាយករដ្ឋមន្ត្រីលោក Fumio Kishida បានឲ្យដឹងថ្ងៃសុក្រនេះថា វិធានការថ្មីរួមមាន ការបង្កកទ្រព្យសម្បត្តិ របស់ក្រុមរុស្ស៊ី ធនាគារ និងបុគ្គល និងការផ្អាកការនាំចេញ ឧបករណ៍អេឡិចត្រូនិក និងទំនិញរសើបផ្សេងទៀត ទៅកាន់អង្គការពាក់ព័ន្ធយោធានៅក្នុងប្រទេសរុស្ស៊ី។
លោក Kishida បានលើកឡើងថា “ប្រទេសជប៉ុនត្រូវតែបង្ហាញ ជំហររបស់ខ្លួនយ៉ាងច្បាស់ថា យើងនឹងមិនអត់ធ្មត់ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព ដោយបង្ខំនោះទេ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កាលពីដើមសប្តាហ៍នេះ ប្រទេសជប៉ុន បានផ្អាកការចេញ និងចែកចាយសញ្ញាប័ណ្ណ រដ្ឋាភិបាលរុស្ស៊ីថ្មី នៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងកាត់បន្ថយ ការផ្តល់មូលនិធិ សម្រាប់យោធារបស់រុស្ស៊ី។ ជប៉ុនក៏បានហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយតំបន់បំបែកខ្លួន របស់អ៊ុយក្រែនទាំងពីរផងដែរ។
ជប៉ុនបានស្វែងរកជាយូរមកហើយ ក្នុងការដណ្តើមយក កោះភាគខាងជើង ដែលរុស្ស៊ី បានដណ្តើមយកនៅចុងសង្រ្គាម លោកលើកទីពីរ ហើយកាលពីមុនមានទំនោរកាន់តែស្រាល ទៅលើក្រុងមូស្គូ៕ ប្រែសម្រួលដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
