ព័ត៌មានអន្តរជាតិ

Update៖ ក្រុមប្រឹក្សាសន្ដិសុខ នឹងបោះឆ្នោតថ្កោលទោស ការវាយប្រហារដោយរុស្ស៊ី លើអ៊ុយក្រែន នៅរសៀលនេះ

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបោះឆ្នោតនៅថ្ងៃសុក្រនេះ លើដំណោះស្រាយ ដែលនឹងថ្កោលទោស ការឈ្លានពានយោធារបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ហើយក៏នឹងទាមទារ ឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លានពានរបស់រុស្ស៊ី និងការដកទ័ពរុស្ស៊ីទាំងអស់ផងដែរ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ឲ្យដឹងថា រដ្ឋបាលលោកបៃដិន ដឹងថាវិធានការនេះ នឹងត្រូវបាន ធ្វៀវេតូដោយរុស្ស៊ី ប៉ុន្តែជឿថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាក់ដំណោះស្រាយ ទៅជាការបោះឆ្នោត ដើម្បីគូសបញ្ជាក់ភាពឯកោអន្តរជាតិ របស់រុស្ស៊ី។

មន្ត្រីរូបនេះឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវអនុវត្តតាមដំណោះស្រាយ ដែលបានបោះឆ្នោតយ៉ាងរហ័ស នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន ១៩៣ ដែលមិនមានការធ្វើវេតូ។

សេចក្តីសម្រេចសេចក្តីព្រាងចុងក្រោយ ដែលទទួលបានកាលពីថ្ងៃព្រហស្បតិ៍ ដោយសារព័ត៌មាន The Associated Press នឹងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សា “ចំពោះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី នៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ”។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាគ្រោងនឹងបោះឆ្នោត នៅម៉ោង៣រសៀល នៅថ្ងៃសុក្រនេះ៕ ប្រែសម្រួលដោយ ឈូក បូរ៉ា

To Top