ប៉ារីស៖ មន្ត្រីម្នាក់នៅការិយាល័យ ប្រធានាធិបតីបារាំង ឲ្យដឹងថា គោលបំណងនៃការហៅទូរស័ព្ទ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន គឺដើម្បីទាមទារឱ្យរុស្ស៊ី បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។
យោងតាមមន្ត្រីនៅវិមាន Elysee លោក ម៉ាក្រុង បានទូរស័ព្ទទៅលោក ពូទីន ពីទីក្រុងប្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ មុនពេលចាប់ផ្តើមកិច្ចប្រជុំបន្ទាន់មួយរបស់មេដឹកនាំសហភាពអឺរ៉ុប ដែលផ្តោតលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
មន្ត្រី រូប នេះ ឲ្យដឹងថា លោក ម៉ាក្រុង បាន ធ្វើ ការ ហៅ ទូរស័ព្ទ បន្ទាប់ ពី បាន ពិភាក្សា ជាមួយ ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy ចំពោះការវាយប្រហារប្រដាប់អាវុធរបស់រុស្ស៊ី ទៅលើប្រទេសរបស់លោក។
មន្ត្រី រូប នេះ បញ្ជាក់ថា លោក ម៉ាក្រុង បាន រំឭក លោក ពូទីន ថា “រុស្ស៊ី កំពុង ប្រឈម នឹង ទណ្ឌកម្ម ដ៏ ធំ” ដោយមន្ត្រី រូប នេះ បាន និយាយ ដោយ អនាមិក ស្រប តាម ការ អនុវត្ត តំណែង ប្រធានាធិបតី បារាំង។
គួរបញ្ចាក់ថា យោងតាមរបាយការណ៍ របស់វិមានក្រឹមឡាំង លើការហៅទូរស័ព្ទនេះ លោកពូទីន និងលោក ម៉ាក្រុង បានយល់ព្រមបន្តទំនាក់ទំនង របស់ប្រទេសទាំងពីរ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
