ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីចិន និយាយជាមួយលោក ពូទីន និងបានអំពាវនាវឱ្យមាន “ការចរចា” ជាមួយអ៊ុយក្រែន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយនៅថ្ងៃសុក្រថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា លោកគាំទ្រការដោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈការពិភាក្សា នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូបានបើកការលុកលុយប្រទេសជិតខាងរបស់ខ្លួន គឺអ៊ុយក្រែន។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈទូរទស្សន៍រដ្ឋ CCTV លោក ស៊ី ជិនពីង បានចង្អុលបង្ហាញថា “ស្ថានភាពនៅភាគខាងកើតអ៊ុយក្រែន បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយប្រទេសចិនគាំទ្ររុស្ស៊ី និងអ៊ុយក្រែន ក្នុងការដោះស្រាយបញ្ហាតាមរយៈការចរចា” ៕ប្រែសម្រួលៈ ណៃ តុលា

To Top