បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានដោះសម្លៀកបំពាក់ស៊ីវិលចេញ ហើយពាក់ឯកសណ្ឋានយោធា ដើម្បីប្រយុទ្ធជាមួយកងទ័ពរបស់លោក ការពារមាតុភូមិអ៊ុយក្រែន ប្រឆាំងនឹងកងទ័ពរុស្ស៊ី។
សូមជម្រាបថា យោធារុស្ស៊ីនិយាយថា ខ្លួនបានគ្រប់គ្រងអាកាសយានដ្ឋានយុទ្ធសាស្ត្រមួយនៅខាងក្រៅរដ្ឋធានីអ៊ុយក្រែន ហើយកាត់ផ្តាច់ទីក្រុង គៀវ ចេញពីភាគខាងលិច។ អាកាសយានដ្ឋានក្នុង Hostomel មានផ្លូវរត់ដ៏វែងដែលមានសមត្ថភាពផ្ទុកយន្តហោះដឹកជញ្ជូនធុនធ្ងន់បានផងដែរ។
ការរឹបអូសបានអនុញ្ញាតឱ្យរុស្ស៊ីលើកទ័ពតាមអាកាសទៅជាយក្រុងគៀវបាន។ Hostomel មានចម្ងាយត្រឹមតែ 7 គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងគៀវ ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ទោ Igor Konashenkov បាននិយាយថ្ងៃសុក្រថា កងកម្លាំងអាកាសរុស្ស៊ីបានប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន 200 គ្រឿងដើម្បីចុះចតនៅទីក្រុង Hostomel ៕ប្រែសម្រួលៈ ណៃ តុលា