WARSAW៖ តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការគំរាមកំហែង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ត្រូវបានមេដឹកនាំពិភពលោកមួយរូបបង្ហាញដោយចំហមកនោះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ទើបតែបានធ្វើវា ដោយលោកបានព្រមាននៅក្នុងសុន្ទរកថា ថាលោកមានអាវុធដែលអាចប្រើប្រាស់បាន ប្រសិនបើអ្នកណាហ៊ានប្រើមធ្យោបាយយោធា ដើម្បីសាកល្បងបញ្ឈប់ការកាន់កាប់អ៊ុយក្រែនរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការគំរាមកំហែងនេះប្រហែលជាទទេ ដែលគ្រាន់តែជាការញញើតរបស់ប្រធានាធិបតីរុស្ស៊ី ប៉ុន្តែបានធ្វើឱ្យមានកត់សម្គាល់ឃើញ។ វាបានបញ្ឆេះការមើលឃើញនៃលទ្ធផលដ៏អាក្រក់មួយ ដែលមហិច្ឆតារបស់ពូទីននៅអ៊ុយក្រែន អាចនាំទៅរកសង្រ្គាមនុយក្លេអ៊ែរតាមរយៈឧប្បត្តិហេតុ ឬការគណនាខុស។
លោកពូទីន បាននិយាយនៅក្នុងសុន្ទរកថាមុនការលុកលុយរបស់គាត់នៅព្រឹកថ្ងៃព្រហស្បតិ៍ថា “សម្រាប់កិច្ចការយោធា សូម្បីតែបន្ទាប់ពីការរំលាយសហភាពសូវៀត និងបាត់បង់ផ្នែកសន្ធឹកសន្ធាប់នៃសមត្ថភាពរបស់ខ្លួនក៏ដោយ ប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ននេះនៅតែជារដ្ឋនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតមួយ” ៕ប្រែសម្រួលៈ ណៃ តុលា