បរទេស៖ ខណៈដែលពិភពលោកបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមកនោះ នៅថ្ងៃសុក្រនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun មានទស្សនៈផ្សេងដោយប្រាប់ VOA ជាភាសាភូមាថា រុស្ស៊ីកំពុងធ្វើសកម្មភាពដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន និងសរសើរតួនាទីរបស់ទីក្រុងម៉ូស្គូក្នុងការធ្វើឱ្យមានតុល្យភាពអំណាចពិភពលោក។
យោងតាមសារព័ត៌មាន The Irrawaddy ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីនៅថ្ងៃសុក្របានបញ្ចេញការវាយលុកយោធាដ៏ធំបំផុតមួយរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី 2 ជាមួយនឹងការលុកលុយពេញលេញលើអ៊ុយក្រែន។
ការគាំទ្ររបស់របបនេះសម្រាប់ទីក្រុងមូស្គូគឺស្ទើរតែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ផ្នែករឹងយោធាដ៏សំខាន់ដល់របបយោធា ហើយប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងចាប់តាំងពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែកុម្ភៈឆ្នាំមុន៕ប្រែសម្រួលៈ ណៃ តុលា