ព័ត៌មានអន្តរជាតិ

ចិន នៅតែជាសន្លឹកបៀរអាត់ របស់ពិភពលោកទាំងមូល!

ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចិននៅតែជាសន្លឹកបៀរអាត់ របស់ពិភពលោកទាំងមូល!។

ការលើកឡើងពីសំណាក់ អ្នកស្រាវជ្រាវរូបនេះ បន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសត្រៀមចរចាជាមួយអ៊ុយក្រែន ក្រោយជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីន ប្រធានាធិបតីចិន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឥន សុផល បានសរសេរយ៉ាងដូច្នេះថា «ឈ្វេងយល់ពីសភាពការណ៍នៅអឺរ៉ុបថ្ងៃនេះ! ចិននៅតែជាបៀសន្លឹកអាត់ របស់ពិភពលោកទាំងមូល!

  • បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំចិន មេដឹកនាំរុស្ស៊ី បានត្រៀមគណៈប្រតិភូជាន់ខ្ពស់ទៅចរចា តាមសំណើររបស់មេដឹកនាំ Ukraine ។ ប៉ុន្តែមេដឹកនាំ Ukraine នៅតែទទួចឱ្យសហភាពអឺរ៉ុប បន្ថែមទណ្ឌកម្មទៅលើរុស្ស៊ី ឱ្យកាន់តែខ្លាំងបន្ថែមទៀត ដែលអាចមានប្រៀបលើតុចរចាខ្លះៗ បើពុំនោះទេ ច្បាស់ជារុស្ស៊ី សង្កត់កមិនឱ្យងើបរួចឡើយ!
  • មេដឹកនាំរុស្ស៊ី ចង់បានការសន្យាឱ្យបានច្បាស់ពីមេដឹកនាំ Ukraine ត្រូវប្រកាសអព្យាក្រឹត្យភាពរបស់ខ្លួន បញ្ឈប់ការកសាងកម្លាំងយោធា ដែលជាជំនួយរបស់លោកខាងលិច ព្រោះជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ីនៅពេលអនាគត។
  • តាំងពីឆ្នាំ២០១៥ មកអង់គ្លេស បានហ្វឹកហាត់កងទ័ពUkraine ចំនួន២២.០០០នាក់ និងបានផ្តល់មីស៊ីលប្រឆាំងរថក្រោះចំនួន២.០០០គ្រឿង និងប្រាក់ជាង ៨៨លានផោនដល់ Ukraine។
  • ជម្លោះរវាងរុស្ស៊ី និងអឺរ៉ុប ទទួលផលប៉ះពាល់ទាំងពីរភាគីលើផ្នែកសេដ្ឋកិច្ច ដែលប្រទេសអឺរ៉ុបភាគច្រើនពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី។
  • ជម្លោះរវាងរុស្ស៊ីនិងអឺរ៉ុបនៅតែបន្តដ៏វែងឆ្ងាយទៀត ដែលផ្តល់ឱកាសឱ្យចិន កំពុងខិតខំកសាងបំពង់ប្រេង និងឧស្ម័នទៅកាន់ប្រទេសអឺរ៉ុប ដែលគ្រោងនឹងជំនួសប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅពេលអនាគត។
  • សន្តិភាព និងសុវត្ថិភាពរបស់ Ukraine មានតែកំណត់នយោបាយអព្យាក្រឹត្យរបស់ខ្លួន និងខិតខំស្តារសេដ្ឋកិច្ចតែប៉ុណ្ណោះ ព្រោះរុស្ស៊ីមិនអនុញ្ញាតឱ្យ Ukraine ក្លាយទៅជាតំបន់គំរាមកំហែងដល់សន្តិសុខ និងសេដ្ឋកិច្ចរបស់រុស្ស៊ីឡើយ៕
To Top