ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមអាចផ្តល់ជំនួយមនុស្សធម៌

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើបញ្ជាក់ពីបំណងក្នុងការ ផ្តល់ជំនួយមនុស្សធម៌ជូនពលរដ្ឋអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល រូបនេះបានបញ្ជាក់បែបនេះថា លោកនាយករដ្ឋមន្ត្រី Bennett តែងតែមានក្តីរំពឹងទុកថា នឹងអាចបញ្ចប់ទៅនៃការវាយប្រយុទ្ធ គ្នាក្នុងពេលឆាប់ៗនេះ ហើយលោកនឹងលោកនឹងបន្តគាំទ្រ ដល់ពលរដ្ឋអ៊ុយក្រែនជានិច្ច ចំពោះមុខស្ថានភាពដ៏លំបាកមួយនេះ។

គួរឲ្យដឹងដែរថា ចុងក្រោយនេះលោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy ធ្លាប់បានស្នើសុំទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដើម្បីក្លាយទៅជាអ្នកសម្របសម្រួល នៅក្នុងកិច្ចប្រជុំមួយរវាងរុស្សី និងអ៊ុយក្រែន ដើម្បីបង្កើតកិច្ចព្រមព្រៀង បទឈប់បាញ់គ្នាប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយ ពីសំណាក់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល រូបនេះនៅឡើយទេ ។

ប្រែសម្រួល៖ ស៊ុន លី

To Top