ព័ត៌មានអន្តរជាតិ

Update៖ បារំាង ប្រកាសផ្តល់ជំនួយ ៣០០លានអឺរ៉ូ ជួយដល់អ៊ុយក្រែន

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសបារាំង នឹងបញ្ជូនជំនួយ ចំនួន៣០០លានអឺរ៉ូ ស្មើនឹង៣៣៧,៥៦ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ។

ការប្រកាសផ្តល់មូលនិធិនេះ បានធ្វើឡើង ក្នុងលិខិតមួយរបស់លោក Macron ផ្ញើទៅរដ្ឋសភាបារាំង ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ លើការគាំទ្ររបស់បារាំង ចំពោះប្រទេសអ៊ុយក្រែន ។

លោក Macron បានលើកឡើង នៅក្នុងលិខិតរបស់គាត់ ដែលត្រូវបានអានទៅសភា ដោយប្រធានរដ្ឋសភាលោក Richard Ferrand ថា “យើងក៏កំពុងទាក់ទងជាមួយ អាជ្ញាធរអ៊ុយក្រែន ដើម្បីផ្តល់ឱ្យពួកគេ នូវឧបករណ៍ការពារ ដែលពួកគេត្រូវការ” ។

លោក Macron បានសរសេរថា “សហភាពអឺរ៉ុប (EU) ត្រូវតែក្លាយជា មហាអំណាចមួយបន្ថែមទៀត នៅក្នុងថាមពល បច្ចេកវិទ្យា និងបញ្ហាយោធា” ដោយបន្ថែមថា វិធានការនានានឹងត្រូវធ្វើឡើង “ដើម្បីការពារជាតិ និងក្រុមហ៊ុនរបស់យើង” ។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង Bruno Le Maire បានប្រកាសថា ក្រោមការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប បុគ្គលិកនយោបាយ និងសេដ្ឋកិច្ចរបស់រុស្ស៊ី ដែលជាម្ចាស់កម្មសិទ្ធិលើទឹកដីបារាំង នឹងត្រូវកំណត់អត្តសញ្ញាណ និងរារាំង។

លោក Le Maire បានលើកឡើងថា “ប្រទេសបារាំង នឹងរារាំងការចូលប្រើប្រាស់ បុគ្គលិកលក្ខណៈទាំងនេះ ទៅកាន់ទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់” ។

លោកបានឲ្យដឹងទៀតថា “ទណ្ឌកម្មទាំងនេះនឹងអនុញ្ញាត ឱ្យយើងកាត់បន្ថយការចូលប្រើ សម្រាប់ប្រទេសរុស្ស៊ី ក្នុងការផ្តល់មូលនិធិអន្តរជាតិ” ។

លោក លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានដឹងហើយថា លោកខាងលិចកំពុងព្យាយាម “បង្ខូច” ប្រទេសរុស្ស៊ី ម្តងទៀត ជាមួយនឹងទណ្ឌកម្ម ប៉ុន្តែបានថ្លែងថា លោកជឿថា ទណ្ឌកម្មនឹងបន្ត ដោយសារតែរុស្ស៊ី មាន ដោយមិនគិតពីស្ថានភាព នៅក្នុងអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top