ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែនថា កងទ័ពរុស្ស៊ីប៉ុនប៉ងដណ្តើមយកទីក្រុង គៀវ នៅមុនពេលថ្ងៃរះ

គៀវ៖ ទាហានអ៊ុយក្រែនបានបាញ់ប្រហាររុញច្រាន ចំពោះការវាយប្រហាររបស់រុស្ស៊ីនៅក្នុងរដ្ឋធានីគៀវ ដោយ យោធាបាននិយាយនៅព្រឹកថ្ងៃសៅរ៍ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងប៉ុនប៉ងដណ្តើមយកទីក្រុង គៀវ នៅមុនថ្ងៃរះ។

យោងតាមសារព័ត៌មាន New Straits Times ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញការឈ្លានពានពេញមួយទំហឹង កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ បង្ខំឲ្យមនុស្សជាង ៥០ ០០០នាក់ ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង និងបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមត្រជាក់ថ្មីកើតឡើងនៅអឺរ៉ុប។

បណ្តាប្រទេសលោកខាងលិចបានប្រកាសពីការដាក់ទណ្ឌកម្មផ្ទាល់ខ្លួនសំដៅទៅលើលោកពូទីន ខណៈដែលទាហានរបស់លោកកំពុងឈានទៅដល់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយលោក Zelensky បានជំរុញឱ្យប្រទេសជាតិការពារខ្លួនឯង។

លោក Zelensky បាននិយាយថា “យប់នេះនឹងមានការលំបាកជាងថ្ងៃ។ ទីក្រុងជាច្រើននៃរដ្ឋរបស់យើងកំពុងរងការវាយប្រហារ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top