បរទេស៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានផ្តល់សារប្រឆាំង ខណៈដែលគាត់បានបដិសេធការផ្តល់ឱ្យនៃការជម្លៀសរូបលោក និងនៅតែនៅតាមដងផ្លូវនៃទីក្រុង គៀវ។
យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបរិហារព័ត៌មានមិនពិតដែលថា លោកបានភៀសខ្លួនចេញពីរដ្ឋធានីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា៖ «ខ្ញុំនៅទីនេះ យើងនឹងមិនចុះញោមដោយប្រដាប់អាវុធនោះទេ។ យើងនឹងការពាររដ្ឋរបស់យើងព្រោះអាវុធរបស់យើងគឺជាការពិតរបស់យើង»។
លោក Zelenskyy បានបដិសេធការស្នើសុំឱ្យជម្លៀសតាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រាប់អាមេរិកថា “ការប្រយុទ្ធគឺនៅទីនេះ ខ្ញុំត្រូវការគ្រាប់រំសេវ មិនមែនយានជំនិះទេ” ។