ព័ត៌មានអន្តរជាតិ

Update: កងទ័ពរុស្ស៊ី ចូលកាន់តែកៀក នៅចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីទីក្រុងគៀវ

បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើនស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់ និងធំជាងការរំពឹងទុក ឬទទួលស្គាល់ដោយវិមានក្រឹមឡាំង”។

យោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ចុងក្រោយបង្អស់ពីក្រសួង គឺ”រុស្ស៊ីមិនទាន់ទទួលបានការគ្រប់គ្រងលើដែនកាសលើអ៊ុយក្រែន ដែលនេះវាបានកាត់បន្ថយប្រសិទ្ធភាពរបស់កងទ័ពអាកាសរុស្ស៊ីយ៉ាងខ្លាំង” ។ ក្រសួងបាននិយាយថា “កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្តដាក់ការតស៊ូយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេស” ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលនៅតែតស៊ូ បានប្រាប់ពលរដ្ឋថា រដ្ឋធានីគៀវ នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយ “ការប្រយុទ្ធនៅតែបន្ត” នៅក្នុងសារវីដេអូចុងក្រោយរបស់គាត់កាលពីថ្ងៃសៅរ៍។ មុននេះ ការផ្ទុះជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេលឺ ខណៈដែលក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានព្រមានពី “ការប្រយុទ្ធយ៉ាងសកម្ម” នៅក្នុងរដ្ឋធានី៕
Rប្រែសម្រួលៈ ណៃ តុលា

To Top