បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកប្រឈមមុខនឹងជម្រើសពីរ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន គឺនោះ “ចាប់ផ្តើមសង្រ្គាមលោកលើកទី៣” ឬវាយប្រហាររុស្ស៊ីដោយទណ្ឌកម្មសេដ្ឋកិច្ច។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Biden បានទទូចថាទីក្រុងម៉ូស្គូនឹងបង់ “តម្លៃដ៏ធ្ងន់ធ្ងរ” សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បានប្រាប់តារាសម្តែង និងពិធីករ Brian Tyler Cohen នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិតកាលពីថ្ងៃសៅរ៍ “មើល អ្នកមានជម្រើសពីរ៖ ចាប់ផ្តើមសង្រ្គាមលោកលើកទីបី ទៅធ្វើសង្រ្គាមជាមួយរុស្ស៊ី ផ្លូវកាយ ឬ២៖ ត្រូវប្រាកដថា ប្រទេសដែលប្រព្រឹត្តផ្ទុយនឹងច្បាប់អន្តរជាតិ ត្រូវបង់តម្លៃសម្រាប់ការធ្វើរឿងនេះ” ។
កាលពី២ថ្ងៃមុននេះ លោក Biden បានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីជាច្រើន បុគ្គលមួយចំនួន និងការនាំចូលបច្ចេកវិទ្យារបស់រុស្ស៊ី។ នៅថ្ងៃសុក្រ សេតវិមានបានប្រកាសថា ខ្លួននឹងតាមដានវិធានការទាំងនេះជាមួយនឹងទណ្ឌកម្មមួយជុំទៀតដែលផ្តោតលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រដ្ឋមន្ត្រីការបរទេស Sergey Lavrov និងសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា