បរទេស៖ យោធារុស្ស៊ីបានអះអាងថា ឆ្មាំព្រំដែនអ៊ុយក្រែន ដែលអ៊ុយក្រែន ដំបូងបានប្រកាសថាត្រូវបានសម្លាប់ទាំងស្រុងនោះ បាននៅរស់រានមានជីវិតនៅឡើយទេ ខណៈយោធារបស់ទីក្រុងគៀវ បានយល់ស្របថា វាពិតជាអាចទៅរួច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរកាលពីថ្ងៃសៅរ៍បាននិយាយថា ក្រុមឆ្មាំព្រំដែនអ៊ុយក្រែនមួយក្រុមដែលឈរជើងនៅលើកោះ Zmeinyy (កោះពស់) ស្ថិតនៅចម្ងាយប្រហែល 48 គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្នុងសមុទ្រខ្មៅ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្ស៊ី។ រុស្សីនិយាយថា ពួកគេត្រូវបានគេចាប់យកទាំងរស់ និងគ្មានរបួសទៅកាន់ Sevastopol ក្នុងតំបន់ Crimea។
ទោះជាយ៉ាងណាក៏ដោយ រឿងដំបូងដែលត្រូវបានចោទប្រកាន់មានដូចជា ក្រុមឆ្មាំព្រំដែនចំនួន 13 នាក់នៅលើកោះនេះត្រូវបានប្រឈមមុខនឹងនាវាចម្បាំងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។ នាវារបស់រុស្ស៊ីបានបញ្ជាក្រុមតាមវិទ្យុឱ្យពួកគេចុះចាញ់ ក្រោយមកទាហានអ៊ុយក្រែនបានឆ្លើយថា “ជេរប្រមាថទៅទាហ៊ានរុស្ស៊ី” បន្ទាប់មកនាវារុស្ស៊ី ក៏បានបាញ់ប្រហារ។ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនម៉ោង ឆ្មាំទាំងអស់ត្រូវបានសម្លាប់៕
ប្រែសម្រួលៈ ណៃ តុលា