ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតី Alexander Lukashenko ថា បេឡារុស នឹងមិនត្រូវការដាក់អាវុធនុយក្លេអ៊ែរឡើយ លុះត្រាតែខ្លួនថប់ដង្ហើម 

បរទេស៖ ប្រធានាធិបតីប្រទេស បេឡារុស លោក Alexander Lukashenko ក្នុងការសន្ទនាជាមួយសមភាគីបារាំងលោក Emmanuel Macron លោកបានច្រានចោល លទ្ធភាពនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសបេឡារុស ។ លោក Lukashenko បានហៅការរំពឹងទុកផ្ទុយពីនេះថា “ក្លែងក្លាយ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំបេឡារុសបានប្រាប់ប្រធានាធិបតីបារាំងលោក Emmaneul Macron ថា រដ្ឋាភិបាលទីក្រុង មីនស្ក៍ នឹងមិនត្រូវការអាវុធ “ណាមួយ” នោះទេ លុះត្រាណាតែខ្លួនត្រូវ “ថប់ដង្ហើម” ។ 

នៅក្នុងការអំពាវនាវមួយកាលពីល្ងាចថ្ងៃសៅរ៍ មេដឹកនាំបេឡារុស្ស និងបារាំងបានពិភាក្សាគ្នាអំពីជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងមីនស្ក៍ យោងតាមការអាននៃការអំពាវនាវ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបេឡារុស្ស។ មេដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហា នៃការដាក់ពង្រាយអាវុធដែលមានសក្តានុពលទៅកាន់ប្រទេសបេឡារុស រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដោយលោក Lukashenko បានច្រានចោលសេណារីយ៉ូបែបនេះថាជា “ក្លែងក្លាយ”។ 

លោក Lukashenko តាមសេចក្តីរាយការណ៍បានប្រាប់លោក Macron ថា “ប្រសិនបើប្រជាជនបេឡារុស មិនថប់ដង្ហើមទេនោះ មិនអាចមានការនិយាយអ្វី មិនត្រឹមតែអំពីអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែបើថប់ដង្ហើមវិញ សូម្បីអាវុធធម្មតាក៏បេឡារុសដាក់ពង្រាយផងដែរ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top