ព័ត៌មានអន្តរជាតិ

Breaking: អ្នកកាសែតដាណឺម៉ាក ២នាក់រងរបួស នៅអ៊ុយក្រែន, ប៉ុន្តែមិនដល់ជីវិតទេ!

ទីក្រុង COPENHAGEN – កាសែតដាណឺម៉ាក Ekstra Bladet និយាយថា បុគ្គលិកឯករាជ្យពីរនាក់ ដែលធ្វើការឱ្យកាសែត បានរងរបួសនៅពេលដែលរថយន្ត ដែលពួកគេកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារដោយកាំភ្លើង នៅជិតភូមិ Ohtyrka ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។

លោក Ekstra Bladet បាន​និយាយ​ថា អ្នក​យក​ព័ត៌មាន និង​អ្នក​ថត​រូប ​ត្រូវ​បាន​គេ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ស្រុក ដោយ​បន្ថែម​ថា របួស​របស់​ពួក​គេ ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។ កាសែត​នេះ​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​សន្តិសុខ ​ដើម្បី​ឲ្យ​អ្នក​កាសែត​ទាំង​ពីរ​ ត្រូវ​បាន​ជម្លៀស​ចេញ។

ប្រែសម្រួលដោយ៖​សយ សុភា

To Top