បរទេស៖ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះពីរុស្ស៊ី ចំពេលមានសកម្មភាពយោធារបស់រដ្ឋាភិបាលទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយបានចូលរួមក្នុងបញ្ជីដែលកំពុងកើនឡើងនៃបណ្តាប្រទេសអឺរ៉ុបដែលបានដាក់កម្រិតលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីរួចមកហើយនោះ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្តេជ្ញាឆ្លើយតបទៅវិញទៅមក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Volker Wissing “គាំទ្រការបិទដែនអាកាសអាល្លឺម៉ង់សម្រាប់យន្តហោះរុស្ស៊ី” ហើយបាន “បញ្ជាឱ្យរៀបចំអ្វីគ្រប់យ៉ាងសម្រាប់រឿងនេះ” ។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានលុបចោលរាល់ជើងហោះហើរនាពេលខាងមុខទៅកាន់ប្រទេសរុស្ស៊ី ហើយបានប្រកាសថា “ជើងហោះហើរដែលស្ថិតនៅក្នុងដែនអាកាសរុស្ស៊ី” នឹង “ចាកចេញម្តងទៀតក្នុងពេលឆាប់ៗនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា