ព័ត៌មានអន្តរជាតិ

Updated៖ អ៊ុយក្រែន អះអាងថា ទ័ពរបស់រុស្ស៊ី បានបំផ្ទុះបំពង់នាំឧស្ម័ននៅក្រុង Kharkov 

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។

ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។

ភ្លាមៗនោះដែរ គេមិនទាន់ដឹងច្បាស់ ថាតើ បំពង់បង្ហូរប្រេងនេះមានសារៈសំខាន់ប៉ុណ្ណានោះទេ ហើយ ថាតើ ការបំផ្ទុះនេះអាចរំខានដល់ការដឹកជញ្ជូនឧស្ម័ននៅខាងក្រៅទីក្រុង ឬប្រទេសនោះទេយ៉ាងណាទេ ។

ទោះបីជាមានសង្រ្គាមក៏ដោយ ក៏ប្រទេសអ៊ុយក្រែននៅតែបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុប ដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top