ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ពិតជាមិនត្រូវការទំនាក់ទំនងការទូត ជាមួយលោកខាងលិចទៀតទេ អតីតប្រធានាធិបតី និងជាមន្ត្រីសន្តិសុខកំពូល បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយចង់បានការដកទណ្ឌកម្មដាក់លើក្រុងម៉ូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន។
លោក ម៉េវ៉េឌីវ បានថ្លែងថា ទណ្ឌកម្មបានផ្តល់ហេតុផលដ៏ល្អដល់រុស្ស៊ី ដើម្បីដកខ្លួនចេញពីកិច្ចសន្ទនាស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ (នុយក្លេអ៊ែរ) និងជាសក្តានុពលពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ដែលបានចុះហត្ថលេខាជាមួយក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១០ និងបន្តនៅឆ្នាំ២០២១ ។
នៅក្នុងការអត្ថាធិប្បាយ នៅលើទំព័រដែលបានផ្ទៀងផ្ទាត់របស់គាត់នៅលើបណ្តាញសង្គមរុស្ស៊ី VK លោក ម៉េវ៉េឌីវ បានសរសេរថា “យើងមិនត្រូវការទំនាក់ទំនងការទូតជាពិសេសអ្វីនោះទេ… វាដល់ពេលដែលត្រូវចាក់សោស្ថានទូត ហើយបន្តទំនាក់ទំនងសម្លឹងមើលគ្នាទៅវិញទៅមកតាមរយៈកែវយឹត និងកាំភ្លើង តែប៉ុណ្ណោះ” ។
គេបានដឹងថា លោក ម៉េវ៉េឌីវ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ប្លាឌីមៀ ពូទីន និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បានថ្លែងយ៉ាងដូច្នេះថា “ភាពអស្ចារ្យ គឺ(ទណ្ឌកម្ម) របស់បស្ចឹមប្រទេសនឹងមិនផ្លាស់ប្តូរអ្វីនោះទេជាការពិតណាស់” ។
លោកបានថ្លែងថា ក្រុងម៉ូស្គូ នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន រហូតដល់បានសម្រេចគោលដៅដែលកំណត់ដោយលោកប្រធានាធិបតី ប្លាឌីមៀ ពូទីន ថាជា “ការគ្មានយោធា និង “ការបំបិទសិទ្ធិ” ។
លោក ម៉េវ៉េឌីវ បានសរសេរថា “ទណ្ឌកម្មកំពុងត្រូវបានគេដាក់ដោយហេតុផលសាមញ្ញមួយ គឺភាពទន់ខ្សោយខាងនយោបាយដែលកើតចេញពីអសមត្ថភាពរបស់ពួកលោកខាងលិចក្នុងការផ្លាស់ប្តូរមាគ៌ារបស់រុស្ស៊ី” ។
លោកបានថ្កោលទោសថា ជាការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុបដែលជាអ្នកឃ្លាំមើលសិទ្ធិក្នុងការព្យួរសមាជិកភាពរុស្ស៊ី ប៉ុន្តែលោកបានឲ្យដឹងទៀតថា ទង្វើនេះបានផ្តល់ហេតុផលដ៏ល្អមួយដើម្បី “គោះទ្វារ” ដើម្បីជាការល្អដល់អង្គការដោយផ្តល់ឱកាសដល់រុស្ស៊ីក្នុងការស្តារឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា