ព័ត៌មានអន្តរជាតិ

Update: ចិនចាប់ផ្តើមជួយរុស្ស៊ី ដោយដើរបញ្រ្ចាស់ពីសហគមន៍អឺរ៉ុប ដែលកំពុងទម្លាក់ទណ្ឌកម្ម លើមូស្គូ

បរទេស៖ ប្រទេសចិនឥឡូវនេះ បើកចំហយ៉ាងពេញលេញចំពោះការចែកចាយស្រូវសាលី របស់រុស្ស៊ី ខណៈដែលការរឹតបន្តឹងលើការនាំចូលទាំងអស់ ត្រូវបានដកចេញ នេះបើយោងតាមការចុះផ្សាយ របស់កាសែត South China Morning Post ដោយដកស្រង់សម្តី របស់រដ្ឋបាលគយរបស់ប្រទេសចិន។ 

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីប្រកាសនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះអាចផ្តល់ខ្សែជីវិត ដល់សេដ្ឋកិច្ចរុស្ស៊ី ខណៈដែលប្រទេសនេះប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែង ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងនៅឯ ក្នុងពេលជាមួយគ្នានេះ ក៏បង្ហាញអំពីតម្រូវការរបស់ប្រទេសចិន ក្នុងការពង្រឹងសន្តិសុខស្បៀងផងដែរ។

កាលពីមុនប្រទេសចិន បានរឹតបន្តឹងការនាំចូល ពីប្រទេសរុស្ស៊ីដោយសារតែការព្រួយបារម្ភ អំពីអនាម័យដែលជាវិធានការដើម្បីគ្រប់គ្រងការរីករាលដាល នៃជំងឺរុក្ខជាតិ។ កាលពីដើមខែនេះ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនបានយល់ព្រមអនុញ្ញាត ឱ្យមានការនាំចូលពីប្រទេសរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top