ព័ត៌មានអន្តរជាតិ

Update៖អ៊ុយក្រែន អំពាវនាវឲ្យ WHO បញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយ នឹងរុស្សី

បរទេស៖ក្រសួងសុខាភិបាន នៃប្រទេសអ៊ុយក្រែនបានធ្វើការចោទប្រកាន់ ជាបន្តបន្ទាប់ថាកាលពីចុងសប្តាហ៍កន្លងទៅនេះថារដ្ឋាភិបាលទីក្រុងមូស្គូបានធ្វើការ វាយប្រហារម្តងហើយ ម្តងទៀតទៅលើទីតាំងមន្ទីរពេទ្យរថយន្តសង្គ្រោះបន្ទាន់ផង នៅក្នុងអំឡុងពេល វាយប្រហារលើអ៊ុយក្រែនរយៈពេលប៉ុន្មានថ្ងៃនេះ។

ក្រសួងសុខាភិបាលក៏បានប្រកាសស្នើសុំឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO ក្នុងការបញ្ចប់ទៅនៃកិច្ចសហប្រតិបត្តិការនានាទាំងការផ្លាស់ប្តូរព័ត៌មានចុងក្រោយនៃការវិវត្ត ទៅនៃវិរុសកូវីដផងជាមួយនឹងរដ្ឋាភិបាលនៃប្រទេសរុស្សីដោយចោទប្រកាន់ថារុស្សីកំពុងធ្វើសកម្មភាពឧក្រិដ្ឋកម្មប្រឆាំងទៅនឹងមនុស្សជាតិ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងនៅលើ បណ្តាញសង្គម Facebook ក្រសួងបានសរសេរបែបនេះថា រុស្សីបានបើកការវាយប្រហារបែបភេវរកម្មប្រឆាំងទៅ នឹងពលរដ្ឋស៊ីវិលនិងក្រុមគ្រូពេទ្យ នៅក្នុងប្រទេស អ៊ុយក្រែនសំដៅទៅលើ ទីតាំងមន្ទីរពេទ្យច្រើនកន្លែង រថយន្តសាមុយជាច្រើនគ្រឿងទីតាំងមជ្ឈមណ្ឌលកុមារកំព្រាផងនិងទីតាំង ពលរដ្ឋស៊ីវិលផង។

ទោះបីជាក្រសួងមិនបានផ្តល់ព័ត៌មាន គំរូលំអិតអំពីការលើកឡើងនេះ ក្តីប៉ុន្តែក្រសួងក៏បានទាមទារ ឲ្យអង្គការសុខភាពពិភពលោកសម្រេចចិត្តក្នុងការផ្លាស់ទីតាំង ការិយាល័យរបស់ខ្លួនចេញពី ទីក្រុងមូស្គូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top