បរទេស៖ ទីបំផុតយោងតាមការ ប្រកាសដោយលោកស្រី Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បានឲ្យដឹងថា ប្លុកអឺរ៉ុបទាំងមូលបានសម្រេចចិត្ត បិទដែនអាកាសមិនអនុញ្ញាតិឲ្យ ក្រុមហ៊ុនអាកាសចរ ឬយន្តហោះទាំងឡាយណារបស់រុស្សី អាចហោះហើរពីលើបានទៀតឡើយ។
លោកស្រីបានបញ្ជាក់បែបនេះថា ពួកយើងបានសម្រេច បិទដែនអាកាសទាំងអស់របស់អឺរ៉ុប ចំពោះរុស្សីទាំងក្រុមហ៊ុនឯកជន និងរដ្ឋទាំងការហោះហើរចូល និងហោះហើរចេញពី បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។
ក្រោយការប្រកាសនេះ ក្រុមហ៊ុនអាកាសចរធំផុតរបស់រុស្សី Aeroflot បានប្រកាសថា នឹងលប់ចោលការហោះហើរទាំងអស់ ទៅកាន់តំបន់អឺរ៉ុបរហូតដល់ មានការផ្តល់ព័ត៌មានសាជាថ្មី ។
គួរឲ្យដឹងដែរថា នៅមុនការប្រកាសដោយ លោកស្រីប្រធាននេះបណ្តាប្រទេសអឺរ៉ុប ម្តងមួយៗបានប្រកាសបិទដែនអាកាស របស់ខ្លួនចំពោះប្រទេសរុស្សីហើយដោយ ក្នុងនោះក៏មានអាល្លឺម៉ង់មុនគេផងដែរ ហើយវានឹងមានរយៈពេល បិទរហូតទៅដល់៣ខែ ៕
ប្រែសម្រួល៖ ស៊ុន លី