ព័ត៌មានអន្តរជាតិ

reaking news: រុស្ស៊ី នឹងជម្លៀសពលរដ្ឋ របស់ខ្លួនទាំងអស់ ចេញពីបណ្តាប្រទេសនៅអឺរ៉ុប

បរទេស ៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងធ្វើការលើផែនការជម្លៀសពលរដ្ឋ របស់ខ្លួនចេញពីទ្វីបអឺរ៉ុប បន្ទាប់ពីបណ្តាប្រទេស អឺរ៉ុបជាច្រើន បានបិទដែនអាកាស របស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ ចំពេលមានជម្លោះយោធារបស់ទីក្រុងម៉ូស្គូ ជាមួយរដ្ឋាភិបាល ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាស សហព័ន្ធ និងទីភ្នាក់ងារទេសចរណ៍ សហព័ន្ធរបស់រុស្ស៊ី បានបង្ហាញកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងធ្វើការជាមួយក្រសួង ការ បរទេសរុស្ស៊ី ដើម្បីជម្លៀសប្រជាជនរុស្ស៊ី ចេញពីបណ្តាប្រទេសអឺរ៉ុប ខណៈដែលពួកគេបន្តដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ដោយកាត់ផ្តាច់យន្តហោះរុស្ស៊ី ចេញពីដែនអាកាសរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានបន្តថា “ការងារដើម្បីរៀបចំការជម្លៀស ពលរដ្ឋរុស្ស៊ីពីបណ្តាប្រទេសអឺរ៉ុប កំពុងត្រូវបានអនុវត្ត ដោយទីភ្នាក់ងារ ដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ រួមជាមួយក្រសួងការបរទេសរុស្ស៊ី និងទីភ្នាក់ងារទេសចរណ៍សហព័ន្ធ ។ បន្ទាប់ពីការបញ្ជាក់ពីសមត្ថភាពដឹកតាមតម្រូវការ កាលវិភាគនឹងត្រូវបានបង្កើតឡើង» ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា “ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេចំពោះអ្នកដំណើរ និងបញ្ជូនពួកគេទៅផ្ទះ ស្របតាមវិធីសាស្រ្តដែលអាច បត់បែនបាន និងការសម្រេចចិត្តប្រកប ដោយភាពស្ថាបនារបស់អាជ្ញាធរ អាកាសចរណ៍នៃប្រទេសអ៊ឺរ៉ុបលើបញ្ហានេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top