ព័ត៌មានអន្តរជាតិ

Update: ប្រទេស ដាណឺម៉ាក នឹងអនុញ្ញាត ឱ្យពលរដ្ឋរបស់ខ្លួន ចូលរួមប្រយុទ្ធ ជាមួយយោធា អ៊ុយក្រែន ប្រឆាំងរុស្ស៊ី

បរទេស ៖ រដ្ឋាភិបាលទីក្រុង Copenhagen បានបង្ហើបថា ខ្លួននឹងអនុញ្ញាត ឱ្យជនជាតិដាណឺម៉ាក ចូលរួមជាមួយកងកម្លាំង យោធាអន្តរជាតិ ដែលទីក្រុងគៀវ គ្រោងនឹងបង្កើត ដើម្បីជួយដល់យោធារបស់ខ្លួន ក្នុងជម្លោះជាមួយរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ “វាជាជម្រើសដែលនរណាម្នាក់អាចធ្វើបាន ។ នេះសម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ ដែលរស់នៅទីនេះ ប៉ុន្តែក៏សម្រាប់អ្នកផ្សេងទៀតដែលគិតថា ពួកគេអាចរួមចំណែក ដោយផ្ទាល់ដល់ជម្លោះនេះ» ។

លោកស្រី Frederiksen បានបន្ថែមថា “មិនមានអ្វីដែលមើលឃើញ ជាលើកដំបូងដែលនឹងរារាំងដោយស្របច្បាប់ នរណាម្នាក់ពីការទៅអ៊ុយក្រែន ដើម្បីចូលរួមក្នុងជម្លោះនោះទេ” ។ មុននេះ នាយករដ្ឋមន្ត្រីបានចូលរួមក្នុង ការតវ៉ាដ៏ធំប្រឆាំងនឹងប្រតិបត្តិការរបស់ទីក្រុងមូស្គូនៅមុខស្ថានទូតរុស្ស៊ីនៅទីក្រុង Copenhagen ដោយប្រាប់ហ្វូងមនុស្សថា “អ្នកទាំងអស់ និងអឺរ៉ុបទាំងអស់ ត្រូវបានគំរាមកំហែងដោយរុស្ស៊ី”។

គម្រោងអនុញ្ញាត នេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសអំពីការបង្កើតកង វរសេនាធំការពារ ទឹកដីអន្តរជាតិ របស់អ៊ុយក្រែន ដែលនឹងធ្វើឱ្យមានលទ្ធភាពសម្រាប់ ជនបរទេសចូលរួមក្នុងជួររបស់ខ្លួន និងប្រយុទ្ធជាមួយយោធាអ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំង របស់រុស្ស៊ី និង Donbass ៕

ប្រែសម្រួលៈ ណៃ តុលា

To Top