ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ បញ្ហាសំខាន់នៃការចរចា សម្រាប់ភាគីអ៊ុយក្រែន គឺទី១ ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និង ទី២ គឺការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន, ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា ការចរចាសន្តិភាពចាប់ផ្តើម នៅក្នុងប្រទេសបេឡារុស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា គណៈប្រតិភូអ៊ុយក្រែន នៅថ្ងៃចន្ទ បានមកដល់ព្រំដែនអ៊ុយក្រែន-បេឡារុសហើយ ដើម្បីចូលរួមក្នុងការចរចា ជាមួយគណៈប្រតិភូរុស្ស៊ី៕
