គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ប្រទេសអ៊ុយក្រែន បានចល័តកងទ័ពប្រមាណ១០ម៉ឺននាក់ ចំពេលមានជម្លោះជាមួយរុស្ស៊ី លោក Valery Zaluzhny មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យកាលពីថ្ងៃអាទិត្យ នៅលើ Facebook ។
លោក Zaluzhny បានលើកឡើងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងចល័តជាកម្មសិទ្ធិរបស់កងកម្លាំងការពារទឹកដីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃអាទិត្យតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ុយក្រែន បានយល់ព្រមធ្វើកិច្ចចរចាជាមួយរុស្ស៊ីនៅព្រំដែនបេឡារុស្ស-អ៊ុយក្រែន ក្បែរទន្លេ Pripyat ។
កិច្ចព្រមព្រៀងរៀបចំកិច្ចចរចាត្រូវបានសម្រេចក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងលោក Zelensky និងប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ។
លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអាទិត្យបានបញ្ជាឱ្យកងកម្លាំងរារាំងរបស់ប្រទេសនេះ ត្រូវបានដាក់នៅលើ “របៀបពិសេសនៃកាតព្វកិច្ចប្រយុទ្ធ” នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិកំពូល ដោយចោទប្រកាន់ប្រទេសលោកខាងលិចថាបានដាក់ “ទណ្ឌកម្មខុសច្បាប់” ប្រឆាំងនឹងសេដ្ឋកិច្ចរបស់រុស្ស៊ី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា