ព័ត៌មានអន្តរជាតិ

Update: ប្លុកនៅអឺរ៉ុប ២៧ប្រទេស ខ្វែងគំនិតគ្នា ជុំវិញបញ្ហាអ៊ុយក្រែន សុំចូលជាសមាជិក

បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបលោក Charles Michel បាននិយាយនៅថ្ងៃចន្ទថា មានការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិកទាំង 27 លើការពង្រីកប្លុកនេះ ខណៈដែលទីក្រុង Kyiv បានអំពាវនាវឱ្យសុំចូលសមាជិក នៅក្នុងប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP។

យោងតាមសារព័ត៌មាន Hindustan Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវទៅកាន់សហភាពអឺរ៉ុបសម្រាប់ការដាក់បញ្ចូលទីក្រុង គៀវ នៅក្នុងស្ថាប័នកំពូលអឺរ៉ុបនោះ មានរបាយការណ៍ពីការបែកបាក់គ្នានៅក្នុងអង្គការជុំវិញការបញ្ចូលគ្នាដែលរំពឹងទុក។

លោក Michel បានបន្ថែមថា អ៊ុយក្រែននឹងត្រូវដាក់សំណើជាផ្លូវការដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប មុនពេលប្រទេសជាសមាជិករបស់ខ្លួន ដែលនឹងត្រូវអនុម័តសមាជិកភាពជាឯកច្ឆ័ន្ទ។ នៅព្រឹកថ្ងៃដដែល Zelensky បានអំពាវនាវឱ្យអ៊ុយក្រែនដាក់បញ្ចូលក្នុង EU ចំពេលការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា

To Top