ព័ត៌មានអន្តរជាតិ

Breaking News-អាមេរិក បិទស្ថានទូតខ្លួននៅប្រទេសបេឡារុស និង អនុញ្ញាតឱ្យបុគ្គលិកចាកចេញ ពីប្រទេសរុស្ស៊ី

បរទេស៖ សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេស បេឡារុស និងបានអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតដែលមិនសំខាន់អាចចាកចេញពីប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក។

ការប្រកាសបិទស្ថានទូតនេះ បានធ្វើឡើងបន្ទាប់ពីលទ្ធផលបង្ហាញថា ប្រជាជនបេឡារុស នៅថ្ងៃច័ន្ទបានបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យប្រទេសនេះ អាចដាក់អាវុធនុយក្លេអ៊ែរ និងកងកម្លាំងរុស្ស៊ីជាអចិន្ត្រៃយ៍ ដែលជាផ្នែកនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានពង្រីកការគ្រប់គ្រងរបស់មេដឹកនាំ Alexander Lukashenko ផងដែរ។

ប្រជាមតិត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈអតីតប្រទេសជិតខាងអ៊ុយក្រែនរបស់សហភាពសូវៀត កំពុងរងការវាយប្រហារពីទាហានរុស្ស៊ី ហើយគណៈប្រតិភូមកពីក្រុងមូស្គូ និងក្រុង គៀវ ត្រូវបានគេរំពឹងថា ជួបពិភាក្សាគ្នានៅព្រំដែនបេឡារុស៕ប្រែសម្រួលៈ ណៃ តុលា

US closes embassy in Belarus, allows staff to leave Russia — RT Russia & Former Soviet Union


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top