គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។
លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Medinsky ក៏បានចង្អុលបង្ហាញថា គណៈប្រតិភូនីមួយៗនឹងធ្វើដំណើរត្រឡប់ទៅរដ្ឋធានីរបស់ពួកគេវិញ ដើម្បីពិភាក្សាបន្ថែមអំពីមុខតំណែងចរចាទាំងអស់ ហើយនឹងជួបគ្នាសម្រាប់ការចរចាបន្ទាប់ទៀត។
មន្ត្រីរូបនេះបានលើកឡើងថា “យើងបានរកឃើញបញ្ហាមួយចំនួន ដែលយើងអាចព្យាករណ៍ថា នឹងមានមុខតំណែងធម្មតា” ។ លោកបានបន្ថែមថា ក្នុងអំឡុងពេលនៃការចរចាមុខតំណែងចរចាទាំងអស់ ត្រូវបានពិភាក្សា លម្អិត៕
ប្រែសម្រួល ឈូក បូរ៉ា