ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ មធ្យោបាលជាសារវន្ត សម្រាប់សម្រេចបាននូវភាព សម្បូរសប្បាយរួម គឺធ្វើការតស៊ូ ព្យាយាមជាមួយគ្នា

មហាសនិ្នបាតសភា ទាំងពីរ របស់ប្រទេសចិនប្រចាំឆ្នាំ២០២២ ពោល គឺមហាសនិ្នបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន និងមហាសន្និបាត សភាប្រឹក្សា នយោបាយប្រជាជនទូទាំងប្រទេសចិន នឹងបើកធ្វើនៅថ្ងៃទី៥ និងថ្ងៃទី៤ ខែមិនាខាងមុខនេះ ។ ជារៀងរាល់ឆ្នាំ ក្នុងមហាសន្និបាទ សភាទាំងពីរ ចំណុច ដែលប្រជាជនចិន យកចិត្តទុកដាក់បំផុត គឺមហាសន្និបាតសភា ទាំងពីរនេះ អាចនាំមកនូវផល ប្រយោជន៍ជាក់ស្តែង ដល់ជីវភាពរស់នៅ របស់ប្រជាជន និងអាចបង្កើនសុខមាលភាពឬអត់ ។ អ្នកដឹកនាំនៃប្រទេសចិន ក៏ បានគូសបញ្ជាក់ជាច្រើនលើកថា ការបង្កើនសុខមាលភាព និងលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនជា គោលបំណងជាសារវន្ត នៃការអភិវឌ្ឍ ។

បន្ទាប់ពីប្រទេសចិន បានយកឈ្នះលើយុទ្ធនាការពុះពារ ឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងកសាងសង្គម ដែលប្រជាជន មានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុង ជ្រោយ “គម្រោងជីវភាពរស់នៅរបស់ប្រជាជន”ដ៏សំខាន់ ជាជំហានក្រោយទៀត របស់ប្រទេសចិន បានកំណត់យ៉ាងច្បាស់ លាស់រួចហើយ ពោលគឺជំរុញភាពសម្បូរសប្បាយរួម ។ នេះជាភារកិច្ចដ៏លំបាកលំបិន រយៈពេលយូរមួយ ផ្លូវឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរួម ក៏ជាផ្លូវធ្វើការតស៊ូព្យាយាម ជាមួយគ្នាផងដែរ ។

បច្ចុប្បន្ននេះ ប្រទេសចិនបានកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារ បង្គួរដោយគ្រប់ជ្រុងជ្រោយរួចហើយ ឆ្នាំ២០២១ បរិមាណទូទៅ នៃទំហំសេដ្ឋកិច្ចចិនបានឡើងដល់ ១៧.៧ទ្រីលានដុល្លារអាមេរិក ដែលបានកាន់លំដាប់ថ្នាក់ ទីពីរ លើពិភពលោកដោយនឹងនរ ផលិតផល ក្នុងស្រុកសរុបគឺGDP គិតជាមធ្យមក្នុង មនុស្សម្នាក់ៗ នៃប្រទេសចិនសម្រេចបាន ១២០០០ដុល្លារអាមេរិក បានលើសពីកម្រិត គិតជាមធ្យមក្នុង មនុស្សម្នាក់ៗ នៅលើពិភពលោក ។ ប៉ុន្តែការអភិវឌ្ឍ នៃប្រទេសចិននៅតែមានបញ្ហា អតុល្យភាពនិងមិនពេញ លេញយ៉ាងលេចធ្លោ ការអភិវឌ្ឍ និងប្រាក់ចំណូល រវាងទីក្រុងនិងជនបទ មានគម្លាតខ្លាំងបង្គួរ ។ នេះជាបញ្ហាប្រឈមជាទូទៅ របស់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន តើថ្នាក់ដឹកនាំចិន សង្កេតឃើញថា ត្រូវដោះស្រាយបញ្ហានេះ តាមរប្រៀបណា ?

ជាបឋម ក្នុងដំណាក់ កាលអភិវឌ្ឍន៍ខុសៗគ្នា គួរតែអនុញ្ញាត ឱ្យមនុស្សមួយចំនួនមានជីវភាព ធូរធារមុនគេ ដើម្បីណែនាំនិងជំរុញ ឱ្យអ្នកផ្សេងមានជីវភាព ធូរធារដូចគ្នា នៅទីបំផុតសម្រេចបាននូវភាពសម្បូរសប្បាយរួម របស់ប្រជាជនទាំងមូល ។ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា “និយាយពីការសម្រេច បាននូវភាពសម្បូរសប្បាយរួម គ្រាន់តែទន្ទឹមរង់ចាំមិនបានទេ ហើយធ្វើប្រញាប់ក៏មិនបានដែរ ” អ្វីដែលហៅថា “រង់ចាំមិនបាន” ពោល គឺការសម្រេចបាននូវភាពសម្បូរសប្បាយរួមគួរតែអនុវត្តជាក់ស្តែងដោយចែកជាដំណាក់កាលខុសៗគ្នា និងជំហានខុសៗគ្នា សន្សំនូវភាព ជោគជ័យតូចៗ ក្លាយទៅជាភាពជោគជ័យធំ ។ អ្វីដែលហៅថា “ប្រញាប់ក៏មិនបាន” គឺមានន័យថា ការសម្រេចបាននូវភាពសម្បូរសប្បាយរួម មិនត្រូវល្មើស នឹងក្រឹត្យក្រមសេដ្ឋកិច្ច ជាសត្យានុម័ត ចៀសវាងពីការលើកឡើងនូវពាក្យស្លោក និងគោលដៅមិនសមស្រប នឹងការពិតជាក់ស្តែង ។

ទីពីរ ការសម្រេចបាននូវភាពសម្បូរ សប្បាយរួម គឺជាគម្រោងជាប្រព័ន្ធមួយ មិនត្រឹមតែត្រូវលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវបំពេញតាមតម្រូវការ ខាងវប្បធម៌របស់ប្រជាជនដែលមានភាពសម្បូរបែប ច្រើនស្រទាប់ និងច្រើន វិស័យទៀតផង ។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី និយាយ ចំពោះភាពសម្បូរសប្បាយរួម ប្រទសចិនបានលើកឡើង នូវលក្ខខណ្ឌ កាន់តែខ្ពស់ ហើយបានពង្រីកទៅដល់វិស័យ នានាដែលពាក់ព័ន្ធនឹងសុខមាលភាពនៃជីវភាពរស់នៅ ប្រជាជនចិនរំពឹងទុកអាចទទួលបានការអប់រំ ការព្យាបាលជំងឺ ការធានាក្នុងសង្គម លក្ខខណ្ឌស្នាក់នៅ បរិស្ថាននិងជីវភាពរស់នៅ ខាងវប្បធម៌កាន់តែល្អ ។ ល ។

ក្តីរំពឹងទុករបស់ប្រជាជន ជាទិសដៅ នៃអភិបាលកិច្ច តម្រូវការរបស់ប្រជាជន ជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ។ មុននឹងមហាសន្និបាត សភាទាំងពីរ បើកធ្វើ តំណាងសភាតំណាងប្រជាជន និងសមាជិកនៃសភាពប្រឹក្សា នយោបាយគ្រប់ថ្នាក់ បានធ្វើការសិក្សាស្រាវជ្រាវ និងពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងន័យលើកសំណើនិងផ្តល់មតិយោបល់ អំពីបញ្ហាពិភាក្សាស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កិច្ចកសាងទីក្រុង សុខមាលភាព នៃជីវភាពរស់នៅ របស់ប្រជាជន ការងើបឡើងវិញនៃជនបទ និងកិច្ចកសាងអរិយធម៌អេកូឡូស៊ីជាដើម ដើម្បីរួមគ្នា ស្វែងរកការអភិវឌ្ឍ នៃប្រទេសជាតិ ។ តើមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំនេះនឹងដាក់ចេញគោលនយោបាយនិងការរៀបចំចាត់ចែងណាខ្លះ ពិតជាធ្វើឱ្យយើងរង់ចាំខ្លាំងណាស់ ។

ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា គោលដៅរបស់យើងមានភាព អស្ចារ្យណាស់ផង ហើយក៏មានភាពសាមញ្ញផង និយាយជារួម គឺចង់ ឱ្យប្រជាជនចិនទាំងមូលសុទ្ធតែមានជីវភាពរស់ នៅដ៏ល្អប្រសើរ ។ ឱ្យតែធ្វើរឿងជាក់ស្តែង មួយហើយមួយទៀត និងខិតខំប្រឹងប្រែង ពីមួយឆ្នាំទៅមួយឆ្នាំ នោះប្រជាជនចិននឹងកាន់តែខិតជិត នឹងគោលដៅស្តីពីភាពសម្បូរសប្បាយរួមជាក់ជាមិនខាន ៕

To Top