ព័ត៌មានអន្តរជាតិ

Update: ណាតូ បញ្ជាក់ថាមិនទាន់ចាំបាច់ ពិភាក្សាបញ្ហាប្រកាសអាសន្ន នៃអាវុធនុយក្លេអ៊ែរ នៅឡើយ

បរទេស៖ អគ្គលេខាធិកាអង្គការ ណាតូ លោក Jens Stoltenberg កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញមក ធ្វើការសេចក្តីថ្លែងការណ៍ ថាមកដល់ពេលនេះ យើងមិនទាន់មានភាពចាំបាច់ ដើម្បីបង្កើនកម្រិត ប្រកាសអាសន្ន ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់រុស្សីឡើយ។

សេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយ រវាងលោកជាមួយនឹង ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda នៅឯមូលដ្ឋានទ័ពអាកាស Lask ដែលជាមូលដ្ឋានដ៏សំខាន់មួយ នៃក្រុមសម្ព័ន្ធមិត្ត បានប្រើប្រាស់ ជាទីកន្លែងទុកសម្រាប់ឈរជើង នៃកងកម្លាំង ជើងហោះហើរ F-15 និង F-16 ជាច្រើនគ្រឿង។

លោកបានបញ្ជាក់បែបនេះថា៖ ពួកយើងតែងតែធ្វើអ្វី ដែលចាំបាច់ក្នុងការការពារ និងថែរក្សាក្រុមសម្ព័ន្ធមិត្ត របស់យើងប៉ុន្តែពួកយើង គួរគិតថាវាមិនទាន់ដល់ ពេលចាំបាច់ដែលត្រូវកែប្រែ កម្រិតប្រកាសអាសន្ន ទៅលើបញ្ហាអាវុធនុយក្លេអ៊ែរ សម្រាប់អង្គការណាតូ នៅឡើយនោះទេ។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា កាលពីថ្ងៃចន្ទប្រទេសរុស្សី បានប្រកាសថាបានបញ្ឈរ គ្រាប់នុយក្លេអ៊ែររួចរាល់ហើយ ទាំងតាមជើងគោកអាកាស និងទឹកផងហើយ កំពុងដាក់នៅក្នុងកម្រិតប្រកាសអាសន្ន ក្នុងកម្រិតដ៏ខ្ពស់មួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top