បរទេស៖ កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានប្រកាសហើយថា នឹងដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្ន ចំពោះការប្រើប្រាស់កងកម្លាំង នៃអាវុធនុយក្លេអ៊ែរ ក្រោយទទួលរងសំពាធ ជាបន្តបន្ទាប់ពីសំណាក់ ពិភពលោកចំពោះមុខបញ្ហា លុកលុយនៅអ៊ុយក្រែន។
អាវុធនុយក្លេអ៊ែរ មិនមែនជារឿងថ្មីនោះទេ ហើយដោយសារតែ បច្ចេកវិទ្យាអាវុធប្រល័យលោក មួយប្រភេទនេះ គឺមានវត្តមាននៅលើពិភពលោក នេះអស់រយៈពេលជាង៨០ឆ្នាំ មកហើយ ហើយក៏មិនមែនមានតែរុស្សី នោះដែរដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចប្រើប្រាស់ បានគ្រប់ពេលវេលានោះ។
យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃពុធនេះបានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នចំនួន នុយក្លេអ៊ែរ ដែលគេអាចជឿជាក់ថា រុស្សីមានបច្ចុប្បន្ន គឺប្រហែលជា៥ ៩៧៧គ្រាប់ ប៉ុន្តែក្នុងនោះ ក៏មានប្រមាណជា១ ៥០០គ្រាប់កំពុងត្រៀមដាក់ចូលនិវត្ត ដោយសារតែអាយុកាល ឬកំពុងត្រូវបានគេរុះរើផងដែរ។
ក្នុងចំណោមគ្រាប់ ដែលនៅសល់អាចប្រើប្រាស់ សរុបប្រហែលជា៤៥០០គ្រាប់អាវុធ ទាំងនោះអាចប្រើប្រាស់ បានទាំងជាមួយនឹងគ្រាប់មីស៊ីលបាញ់ ចេញពីគោកបាញ់ចេញ ពីអាកាសនិងពីដែនទឹក
ក៏បានផងដែរ ហើយជាក់ស្តែងមីស៊ីល ដែលរុស្សីអាចប្រើប្រាស់ ក្នុងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ មានចំនួនសរុបប្រមាណ ជាជិត៣០០០គ្រាប់ផងដែរ ក្នុងនោះមីស៊ីល ឆ្លងទ្វីប១១៨៥គ្រាប់ មីស៊ីល
បាញ់ចេញពីនាវាមុជទឹក៨០០គ្រាប់ និងមីស៊ីលបាញ់ចេញ ពីយន្តហោះ៥៨០គ្រាប់ ហើយប្រមាណជាជាងពាក់កណ្តាល នៃមីស៊ីលទាំងនោះ គឺត្រូវបានចល័តរួច ទៅហើយដើម្បីត្រៀមប្រើប្រាស់៕
ប្រែសម្រួល៖ស៊ុនលី