ព័ត៌មានអន្តរជាតិ

Update:World Bank ត្រៀមផ្តល់ជំនួយ ហិរញ្ញវត្ថ៣០០០លានដុល្លារ ឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ធនាគារពិភពលោក World Bank និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសត្រៀមខ្លួន ក្នុងការផ្តល់ជំនួយ ជាហិរញ្ញវត្ថុ
ជាកញ្ចប់ដ៏ធំមួយ សម្រាប់គាំទ្រទៅដល់ ប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំនៃអង្គភាពធំបំផុត របស់ពិភពលោកទាំងពីរនេះ បានបញ្ជាក់ថាពួកគេ ពិតជាមានក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដ៏អាក្រក់ នៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសការលុកលុយ ពីសំណាកប្រទេសរុស្សី។

បញ្ហាដែល World Bank និង IMF បានលើកឡើងមានដូចជា ការកើនឡើងនៃតម្លៃ ទំនិញការរំខាននៅក្នុងទីផ្សារ ហិរញ្ញវត្ថុ ព្រមទាំងហនិភ័យដែលកំពុងតែរុញច្រានឲ្យ មានបញ្ហាអតិផរណា កាន់តែខ្លាំងឡើងនៅក្នុងពិភពលោក
ទាំងមូលផងដែរ។

គួរឲ្យដឹងដែរថា World Bank បានសន្យាថានឹងផ្តល់ ឲ្យជាជំនួយហិរញ្ញវត្ថុ ប្រមាណជា៣ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះ ដោយចាប់ផ្តើមដំបូងជាមួយនឹង កញ្ចប់ប្រាក់ប្រមាណជា៣៥០លានដុល្លារ នៅសប្តាហ៍ក្រោយនេះហើយ។

ខណៈដែល IMF ក៏បានសន្យាដែរថានឹងផ្តល់ជំនួយ ហិរញ្ញវត្ថុ ប្រមាណជា២,២ពាន់លានដុល្លារ ផងដែរនៅក្នុងខែមិថុនាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top