កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានឲ្យដឹងថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Morrison បានឲ្យដឹងថាលោកកំពុងជួបប្រទះរោគសញ្ញាដូចជំងឺផ្តាសាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់លោកកាលពីយប់ថ្ងៃអង្គារ។
លោកបានធ្វើតេស្តជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃអាទិត្យ រួមទាំងព្រឹកថ្ងៃអង្គារ ដោយការធ្វើតេស្តទាំងអស់ ទទួលបានលទ្ធផលអវិជ្ជមាន នេះបើយោងតាមសេចក្តីថ្លែងការណ៍។
លោកនាយករដ្ឋមន្រ្តីបានបន្ដថា “ខ្ញុំបានធ្វើតេស្តបន្ថែមនៅល្ងាចនេះ បន្ទាប់ពីមានអាការៈគ្រុនក្តៅកាលពីយប់មិញ។ ការធ្វើតេស្តនេះមិនបានសម្រេច ដូច្នេះខ្ញុំបានធ្វើតេស្ត PCR នៅយប់នេះ ដែលបានទទួលលទ្ធផលវិជ្ជមាននៅល្ងាចនេះ” ។
បច្ចុប្បន្ននេះលោកស្ថិតក្នុងភាពឯកោនៅផ្ទះក្នុងទីក្រុងស៊ីដនី ខណៈដែលប្រពន្ធ និងកូនរបស់លោក ដែលធ្វើតេស្តអវិជ្ជមានទាំងអស់នឹងនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃនៅផ្ទះក្នុងនាមជាអ្នកជិតស្និទ្ធ៕
ប្រែសម្រួល ឈូក បូរ៉ា