គៀវ៖ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បានឲ្យដឹងថា មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលការវាយប្រហាររបស់រុស្ស៊ី លើប៉មទូរទស្សន៍នៅទីក្រុងគៀវ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងនៅលើ Facebook របស់ខ្លួនថា ជាលទ្ធផលនៃការបាញ់ផ្លោងប៉មទូរទស្សន៍ “មនុស្ស ៥នាក់បានស្លាប់ និង ៥នាក់ទៀតបានរងរបួស” ។
ប្រភពព័ត៌មានពីក្រសួង មហាផ្ទៃ ប្រទេស អ៊ុយក្រែនបាន ឲ្យដឹងមុន នេះ ថា ប៉ុស្តិ៍ ទូរទស្សន៍ នឹង លែង ដំណើរការ បន្ដទៀតហើយ ដោយសារ ការ វាយ ប្រហារនេះ៕
ប្រែសម្រួល ឈូក បូរ៉ា