គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសប៉ូឡូញ បារាំង និងអាល្លឺម៉ង់ បង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី និងផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់អ៊ុយក្រែន។
លោកបានលើកឡើងថា “ខ្ញុំបានជួបតាមអ៊ីនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសនៃតំបន់ត្រីកោណ Weimar នៃប្រទេសប៉ូឡូញ បារាំង និងអាល្លឺម៉ង់។ ខ្ញុំបានជំរុញឱ្យពួកគេ បង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី និងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធ ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌បន្ថែមទៀត”។

កាល ពី ព្រឹក ថ្ងៃ អង្គារ លោក Kuleba បាន ឲ្យដឹងតាម រយៈ ការ សង្ខេប តាម ប្រព័ន្ធ អ៊ីនធឺណិត ថា អ៊ុយក្រែន កំពុង ធ្វើ ការ ជាមួយ ដៃគូ របស់ ខ្លួន ក្នុង ការ ស្វែងរក ដំណោះស្រាយ ផ្សេងៗ ដើម្បី បិទ ដែន អាកាស នៅ ទូទាំង ប្រទេស៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
