ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបន្ដកើនឡើង ខណៈជម្លោះប្រដាប់អាវុធរ វាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្ដ

ញូវយ៉ក៖ តម្លៃប្រេង បានកើនឡើង ដល់កម្រិតខ្ពស់ មិនធ្លាប់មាន ក្នុងរយៈពេលច្រើនឆ្នាំ កាលពីថ្ងៃអង្គារ ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្ត ដែលបង្កឱ្យមានការភ័យខ្លាច អំពីការរំខានការផ្គត់ផ្គង់ ថាមពលពីប្រទេសនាំចេញ ដ៏សំខាន់របស់រុស្ស៊ី។

West Texas Intermediate (WTI) សម្រាប់ការចែកចាយ ខែមេសា បានបន្ថែម ៧,៦៩ដុល្លារអាមេរិកឬ ៨ភាគរយដើម្បីទូទាត់នៅ ១០៣,៤១ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ យោងតាមទិន្នន័យទីផ្សារ Dow Jones បានឱ្យដឹងថា វាបានក្លាយជាការទូទាត់ខ្ពស់បំផុតសម្រាប់កិច្ចសន្យាមុនខែចាប់តាំងពីខែកក្កដាឆ្នាំ២០១៤។

ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែឧសភា បានកើនឡើង ៧ដុល្លារ ឬជិត ៧,២ ភាគរយ មកបិទនៅតម្លៃ ១០៤,៩៧ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ដែលជាការបញ្ចប់ខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤។

នៅថ្ងៃច័ន្ទ WTI និង Brent បានកើនឡើង ៤,៥ ភាគរយ និង ៣,១ភាគរយរៀងគ្នា។ អ្នកជំនាញបានកត់សម្គាល់ឃើញថា ប្រតិបត្តិការយោធាដែលកំពុងបន្តរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលោកខាងលិច ដ៏ឆ្ងាយប្រឆាំងនឹងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភ អំពីការរំខានដល់ការផ្គត់ផ្គង់ ថាមពលរបស់រុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top