គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ថា ទីក្រុងនានា របស់ប្រទេសអ៊ុយក្រែន កំពុងត្រៀមវាយប្រហារបន្ថែមទៀត នៅថ្ងៃពុធនេះ ដោយកងកម្លាំងរុស្ស៊ី បានកំណត់ថា នឹងបង្កើនការទម្លាក់គ្រាប់បែក របស់ពួកគេ ទៅលើតំបន់ទីក្រុង នៅក្នុងការជំរុញឆ្ពោះទៅកាន់រដ្ឋធានីគៀវ (Kyiv) ។
គួររំលឹកថា កាលពីថ្ងៃអង្គារ រុស្ស៊ី បានព្រមានអ្នកស្រុកក្នុងទីក្រុង គៀវ ឲ្យភៀសខ្លួនចេញ ខណៈដែលខ្លួនកំពុងវាយប្រហារលើគោលដៅនានាក្នុងរដ្ឋធានី។
អង្គការសហប្រជាជាតិ (UN)បានលើកឡើងថា ជនភៀសខ្លួនជាង៦៦០.០០០នាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា រុស្ស៊ី ត្រូវតែ “បញ្ឈប់ការទម្លាក់គ្រាប់បែកជាមុន” មុនពេលកិច្ចចរចាសន្តិភាពអាចចាប់ផ្តើម ៕
ដោយ៖ ម៉ៅ បុប្ផាមករា