Covid-19

កូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរហូតដល់ជាង ២០ម៉ឺនករណី

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃមេរោគឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួនចំនួនជាង ២០ម៉ឺនករណី នៅថ្ងៃពុធនេះ ខណៈដែលទម្រង់ឆ្លងអូមីក្រុង ដែលអាចឆ្លងបានខ្ពស់ នៅតែបន្តរីករាលដាល។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ បានឱ្យដឹងថា ប្រទេសនេះបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២១៩,២៤១ករណី ក្នុងរយៈពេល ២៤ម៉ោង ដែលជាកំណត់ត្រាខ្ពស់បំផុតមួយផ្សេងទៀត។

អាជ្ញាធរសុខាភិបាលរបស់ ប្រទេសនេះបានឲ្យដឹងថា មនុស្សសរុបចំនួន ៣,៤៩២,៦៨៦នាក់ បានធ្វើតេស្តវិជ្ជមានសម្រាប់ វីរុសជាមួយនឹងការស្លាប់ចំនួន ៨,២៦៦នាក់ដែលត្រូវបានរាយការណ៍ មកទល់ពេលនេះ ដែលនាំឱ្យអត្រាអ្នកស្លាប់កើនឡើងដល់ ០,២៤ភាគរយ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគ្រប់គ្រងរហូតដល់ ៦១,៤ ភាគរយនៃប្រជាជនកូរ៉េខាងត្បូងសរុប ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top