ព័ត៌មានអន្តរជាតិ

Update: ជប៉ុន បង្កកទ្រព្យសម្បត្តិមន្ត្រីរុស្ស៊ី ១៨នាក់ និងមន្ត្រីជាន់ខ្ពស់បេឡារុស ៧នាក់

បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្ម​ របស់ធនាគាររុស្ស៊ីចំនួន៤ បន្ថែមទៀតចាប់ពីថ្ងៃទី២ ខែមេសា ដោយបង្កើនដល់ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុសរុបចំនួន៧ ដែលត្រូវបានដាក់ទណ្ឌកម្ម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ មីនា ឆ្នាំ២០២២ បានឱ្យដឹងថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់ធនាគារ VTB, Sovcombank, Novikombank និង Otkritie នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ។

ក្រសួងបានបន្តថា វិធានការនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២ ខែមេសា។ វិធានការនេះគឺស្របតាមការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តាច់ធនាគាររុស្ស៊ីចំនួន៧ ចេញពីប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុ SWIFT ជាការសងសឹកប្រឆាំងនឹងរុស្ស៊ី ចំពោះការវាយលុកយោធារបស់ ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

រដ្ឋាភិបាលជប៉ុន តាមសេចក្តីរាយការណ៍ ក៏បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរុស្ស៊ី ១៨នាក់ និងមន្ត្រីជាន់ខ្ពស់បេឡារុស្ស ៧នាក់ ក៏ដូចជារបស់អង្គការរបស់បេឡារុស្សពីរផងដែរ។ ទីក្រុងតូក្យូក៏បានហាមឃាត់ការនាំចេញទៅកាន់ប្រទេសបេឡារុស្សផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top