បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថាកិច្ចប្រជុំជុំទី២រវាង
អ៊ុយក្រែននិងរុស្សីបានឈានទៅដល់ការព្រមព្រៀងគ្នាមួយក្នុងការបង្កើតជាផ្លូវសុវត្ថិភាពមួយចេញពីតំបន់
ប្រយុទ្ធសម្រាប់ពលរដ្ឋស៊ីវិលទាំងឡាយដែលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនលោក Mikhail Podolyak បានបញ្ជាក់ថា៖ភាគីទាំងសងខាងបានឈានទៅដល់
ការយល់ព្រមគ្នាបង្កើតបានជាច្រករបៀងសម្រាប់ជំនួយ មនុស្សធម៍និងព្រមជាមួយបទ ឈប់បាញ់ជាបណ្តោះអាសន្ន។រុស្សីនិង អ៊ុយក្រែនឆាប់ៗនេះ ក៏នឹងធ្វើការបង្កើតបណ្តាញទំនាក់ទំនង គ្នាមួយដើម្បីរៀបចំច្រកសុវត្ថិភាពនេះឲ្យដំណើរការបានរលូន។
ថ្លែងនៅមុនក្រុមគណៈប្រតិភូរបស់រុស្សី ខាងអ៊ុយក្រែន បានធ្វើការអះអាងអំពីការវិវត្ត ដោយបញ្ជាក់ភាគីទាំងសងខាងបានឈាន ទៅដល់ការយល់ព្រមគ្នាដ៏សំខាន់មួយដែលអាចជួយដោះស្រាយ បាត់បង់ជីវិតនៃក្រុមពលរដ្ឋស៊ីវិល។
គួរឲ្យដឹងដែរថាភាគីអ៊ុយក្រែននិងរុស្សី ក៏បានធ្វើការព្រមព្រៀងគ្នាដើម្បីបន្តការជួប ជុំគ្នាម្តងទៀតផងដែរនាពេលខាងមុខប៉ុន្តែមិនទាន់ អាចបញ្ជាក់ពីពេលវេលានិងទីតាំងបាននៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី