បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការអះអាងថានឹងធ្វើការចូលរួម ប្រកួតប្រជែងសាជាថ្មីសម្រាប់តំណែងប្រធានាធិបតី ដែលធ្វើឡើងនៅក្នុងខែមេសាខាងមុខនេះហើយប្រសិន បើគាត់អាចជាប់តំណែងនេះ មែននោះគាត់នឹង ក្លាយជាប្រធានាធិបតីបារាំង ដំបូងគេក្នុងរយៈពេល២ ទសវត្សនេះដែលអាចកាត់តំណែង២ អាណិត្តជាប់គ្នា។
ថ្លែងទៅកាន់សាធារណៈជនតាមរយៈ លិខិតជាផ្លូវការមួយលោក Macron បាននិយាយថា៖ ពួកយើងនៅមិនទាន់បានទទួលលទ្ធផលតាមអ្វីដែលយើងបាន ដាក់ផែនការដើម្បីធ្វើវាឲ្យបាននៅឡើយទេ។ មានជម្រើសច្រើនតាមរយៈ បទពិសោធកន្លងមកដែលខ្ញុំបានទទួលហើយខ្ញុំ ជឿជាក់ថាខ្ញុំនឹងអាចធ្វើការកែប្រែវានិង ធ្វើឲ្យមានភាពល្អប្រសើរជាងមុន។
មេដឹកនាំបារាំងរូបនេះក៏បានធ្វើការសង្កត់ធ្ងន់ ទៅលើបញ្ជីបញ្ហានិងវិបត្តិមួយចំនួន ដែលលោកធ្លាប់បានដោះស្រាយកន្លងមកអំឡុងពេលអាណិត្តរបស់គាត់កន្លងមក ដូចជាការដោះស្រាយវិបត្តិកូវីដការដោះស្រាយ បញ្ហាក្រុមបាតុករការវាយប្រហារដោយក្រុមឧទ្ទាម និងជាពិសេសបញ្ហាវិបត្តិនៅអ៊ុយក្រែននេះផងដែរ។
លោកបន្តទៀតបែបនេះទៀតដែរថា៖ ខ្ញុំនឹងបន្តធ្វើការប្រជែងជាមួយនឹងភាព មិនប្រក្រតីដែលកំពុងគម្រាមកំហែងសកលលោកតាមរយៈ ការការពារទៅលើតម្លៃរបស់ យើង៕
ប្រែសម្រួល៖ស៊ុនលី