បរទេស៖ ជំនួបរវាងតំណាង ក្រុមពិភាក្សារបស់អ៊ុយក្រែន និងរុស្សីទើបតែបានបញ្ចប់ទៅហើយលទ្ធផល ល្អប្រសើរដែលទទួលបានគឺការសម្រេចបើកច្រករបៀងដែល អនុញ្ញាតិឲ្យពលរដ្ឋស៊ីវិលអាចធ្វើដំណើរ គេចចេញពីតំបន់
ដែលប្រយុទ្ធ គ្នានៅក្នុងប្រទេសអ៊ុយក្រែននិងព្រមទាំងបទឈប់បាញ់គ្នាបណ្តោះអាសន្នផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតី Vladimir Putin បានធ្វើការអះអាងថា ហើយផែនការយោធា របស់គាត់នឹងធ្វើឡើងទៅតាម អ្វីដែលបានគ្រោងទុកសម្រាប់សង្គ្រាមនៅ អ៊ុយក្រែន ទោះបីជាមានរឿង អ្វីកើតឡើងក៏ដោយ។
នៅថ្ងៃសុក្រនេះយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានសរសេរថាជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Vlodymyr Zelensky បានប្រកាសស្នើសុំដើម្បីអាចជួប ពិភាក្សាគ្នា ដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីរុស្សី Putin ដោយលោកបានបញ្ជាក់ថាវាគឺជាមធ្យោបាយដ៏ល្អបំផុតដែលនឹងអាចបញ្ចប់សង្គ្រាមទៅបានឆាប់រហ័ស។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះនៅ មិនទាន់មានការឆ្លើយតបពីសំណាក់ភាគីរុស្សី និងប្រធានាធិបតីលោក Putin នៅឡើយទេចំពោះការស្នើសុំនេះ៕
ប្រែសម្រួល៖ស៊ុនលី