ភ្នំពេញ៖ ខណៈភាពតានតឹង នៅក្នុងសមរភូមិរុស្ស៊ីនិងអ៊ុយក្រែន បាននឹងកំពុងបន្តយ៉ាងក្ដៅគគុកនោះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹង អឺរ៉ុបនិងប្រទេសលោកខាងលិច កំពុងបង្កើតឱ្យមានចលនា គាំទ្រអ៊ុយក្រែន ថ្កោលទោសរុស្ស៊ី ខណៈកម្ពុជាប្រកាសប្រឆាំងនឹងសង្គ្រាមរួចជាស្រេច។
ក្នុងនាមជាអ្នកស្អប់សង្គ្រាម និងស្រលាញ់សន្តិភាព លោក សយ សុភាព ក៏បានទាមទារឱ្យ រុស្ស៊ី-អឺរ៉ុប-អាមេរិក ត្រូវទទួលខុសត្រូវ ជោគវាសនាអ៊ុយក្រែន ផងដែរ។
នៅលើគេហទំព័រហ្វេសប៊ុក លោក សយ សុភាព បានលើកឡើងនូវ ពាក្យបុរាណខ្មែរនិយាយថា អ្នកធំឈ្លោះគ្នាងាប់អ្នកតូច។
លោកថា ខ្មែរបានហែលឆ្លងជាង៣០ឆ្នាំហើយ ដោយសារពួកមហាអំណាចនេះឯង។ ឥឡូវដល់វេនប្រទេសអ៊ុយក្រែន ម្តងខ្ទេចខ្ទី ស្លាប់ និរាសព្រាត់ប្រាស់ ដោយសារតែរុស្ស៊ី អាមេរិក និងណាតូ។
លោកគួសបញ្ចាក់ថា «ដូច្នេះពួកអ្នកឯង ត្រូវទទួលខុសត្រូវនូវជោគវាសនា អ៊ុយក្រែន។ នេះជាជម្លោះភូមិសាស្រ្គនយោបាយ រវាងរុស្ស៊ីជាមួយ អាមេរិក និង ណាតូ។
តាមរយៈនៃសំណេរពីចំងាយ លោក សយ សុភាព បានចូលរួមសោកស្តាយ ជាមួយប្រជាជននិងប្រទេសអ៊ុយក្រែន ដែលរងនូវ អំពើដ៏មហាអយុត្តិធ៌ម ដូចកម្ពុជាក្នុងអតីតកាល។
លោកថា យើងមហាសែនឈឺចាប់នូវទង្វើ ដ៏អាក្រក់របស់ពួកមហាអំណាចណាស់ ដើម្បីប្រយោជន៏ពួកគេមិនខ្វល់ពីអ្នករងគ្រោះទេ។
លោក សយ សុភាព បន្ថែមថា អតតីកាលខ្មែរបាត់ដី ដោយសារបារាំង ជប៉ុន យកទៅឱ្យយួន សៀម។នេះបើតាមប្រវត្តិសាស្រ្ត។ ខ្មែរក្រហមប្រល័យពូជសាសន៏ ដោយអនុវត្តិន៏លើសចៅហ្វាយនាយ ប្រាប់គឺចិន មកសម្លាប់ជាតិឯង។អាឡឺម៉ង់ បង្កើតសង្រ្គាមលោកលើកទី២ ជាមួយ អ៊ីតាលីនិងជប៉ុន ស្លាប់ប្រជាជនរាប់លាននាក់។ អាមេរិកទំលាក់គ្រាប់បែក បរិមាណូ២គ្រាប់ លើជប៉ុន ឈ្លានពានក្រោមលេស សិទ្ធមនុស្ស ប្រជាធិបេយ្យ អឺរ៉ាក់ អាហហ្គានីស្ថាន លីប៊ី ស៊ីរី ខ្មែរ។ល។
លោកបញ្ចាក់ថា «ឥឡូវអ្នកទាំងនេះ មកចលនាឱ្យអ្នករងគ្រោះ ថ្កោលទោលទៅវិញ។ ទោះជាអ្នក មិនប្រាប់ក៏ខ្មែរប្រឆាំងសង្រ្គាមរួចទៅហើយដែរ ហើយខ្មែរត្រូវការសន្តិភាព។
លោកថា ឥឡូវនេះក្នុងក្របខ័ណ្ឌ អន្តរជាតិខ្មែរបាន បំពេញតួនាទីរួចហើយ ការពារជនស្លូតត្រង់ ប្រឆាំងសង្រ្គាម។ ចាំមើលចរិតមាយាទពួកគេ ប៉ុន្មានថ្ងៃទៀតចាប់ផ្តើម រករឿងជេរខ្មែរតទៅទៀត។
លោកបន្តថា បើតាមលោកស្មានប្រហែល មិនលើសពី១ខែពួកនេះ បន្តជេរដៀល អ្នកដឹកនាំទៀតហើយ៕