ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ មិនព្រមទទួលយក បន្ទាត់ក្រហមនោះទេ ទោះជាលោកខាងលិច ប្រញាប់សម្រេចបាននូវ កិច្ចចរចានុយក្លេអ៊ែរ នៅក្រុងវីយែន

តែអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ នឹងមិនទទួលស្គាល់បន្ទាត់ក្រហម របស់ខ្លួននោះទេ បើទោះបីជាលោកខាងលិច ប្រញាប់ប្រញាល់ឈានដល់ កិច្ចព្រមព្រៀងមួយនៅក្នុង កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ក៏ដោយ។

លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការសន្ទនាតាមទូរស័ព្ទជាមួយប្រធាន គោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell នេះបើយោងតាមគេហទំព័រ ក្រសួងការបរទេស។

លោក Abdollahian បានកត់សម្គាល់ថា ការសង្កេតលើបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ រួមទាំងការផ្តល់ការធានាដែលនឹង ធានាបាននូវអត្ថប្រយោជន៍ សេដ្ឋកិច្ចរបស់ទីក្រុងតេអេរ៉ង់ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាតម្រូវការជាមុន សម្រាប់ការបន្តកិច្ចចរចានុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងចុងក្រោយ។

ដោយកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការសម្របសម្រួលការចរចា លោកបានចង្អុលទៅការ ពិគ្រោះយោបល់ឥតឈប់ឈរ និងសកម្មរបស់អ៊ីរ៉ង់ ជាមួយគណៈប្រតិភូទាំងអស់ នៅក្នុងរដ្ឋធានីអូទ្រីស។

លោក Abdollahian បានលើកឡើងថា “គណៈប្រតិភូរបស់ប្រទេសរបស់យើង នឹងបន្តកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដោយភាពម៉ឺងម៉ាត់ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ និងល្អ” ដោយបន្ថែមថា លោកត្រៀមខ្លួនជាស្រេចក្នុងការ ធ្វើដំណើរទៅកាន់ទីក្រុងវីយែន នៅពេលណាដែលភាគីលោកខាងលិច ទទួលយកខ្សែក្រហម ដែលនៅសល់របស់អ៊ីរ៉ង់។

ប្រទេសអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បច្ចុប្បន្នកំពុងចរចានៅទីក្រុងវីយែន ដើម្បីដោះស្រាយជម្លោះលើការ​ រស់ឡើងវិញនៃកិច្ចព្រមព្រៀងនេះ។ អ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចចរចាកំពុងស្ថិតក្នុង “ជំហានសំខាន់ចុងក្រោយហើយ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top