គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីបានបំពានកិច្ចព្រមព្រៀងឈប់បាញ់ ហើយការវាយប្រហារកំពុងបន្តនៅក្នុងទីក្រុង Mariupol និង Volnovakha ។
នៅព្រឹកថ្ងៃសៅរ៍ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងបទឈប់បាញ់គ្នាជាបណ្តោះអាសន្ននៅក្នុងទីក្រុងទាំងពីរ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញដោយសុវត្ថិភាព។
ក្រុមប្រឹក្សាក្រុង Mariupol បានឲ្យដឹងថា ខ្លួនបានពន្យារពេលការជម្លៀសអ្នកស្រុក ដោយសារការបាញ់ផ្លោងជាបន្តបន្ទាប់៕
ប្រែសម្រួល ឈូក បូរ៉ា
