ព័ត៌មានអន្តរជាតិ

Update: Visa និង MasterCard បញ្ចប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្សី 

បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com​កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ MasterCard និង Visa បានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសរុស្សី និងធនាគារទាំងអស់របស់រុស្សី ស្របតាមទណ្ឌកម្មទាំងឡាយជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។

ទោះបីជាយ៉ាងណាក្តី សម្រាប់កាតដែលត្រូវបានអនុញ្ញាតិហើយនោះនឹងនៅតែអាចដំណើរការ បានជាធម្មតានៅក្នុងប្រទេសរុស្សីខណៈដែលប្រព័ន្ធទូទាត់លុយទាំងអស់ នៅក្នុងស្រុកកំពុងដំណើរការជាមួយនឹងប្រព័ន្ធ ទូទាត់អន្តរជាតិមួយដែលមានឈ្មោះថា NSPK (National Payment Card System) ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។

ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន Visa លោក Al Kelly បានថ្លែងថា៖ពួកយើងពិតជាមានភាពសោកស្តាយ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់អតិថិជនទាំងឡាយព្រម ទាំងដៃគូព្រមទាំងម្ចាស់អាជីវកម្មជាច្រើន នៅក្នុងប្រទេសរុស្សី។

គួរឲ្យដឹងដែរថាចាប់តាំងតែពីឆ្នាំ២០១៥ មកប្រទេសរុស្សីក៏បានអនុវត្តឲ្យមានការប្រើប្រាស់ ប្រព័ន្ធទូទាត់លុយមួយរបស់ប្រទេសផងដែរដែលមានឈ្មោះថា Mir កាលពីឆ្នាំ២០១៥គឺជាប្រព័ន្ធទូទាត់លុយដែលបង្កើតឡើង ដោយធនាគារជាតិផ្ទាល់តែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top