ព័ត៌មានអន្តរជាតិ

Update៖ អាមេរិកកំពុងធ្វើការ ជាមួយនឹងប៉ូឡូញ ដើម្បីបញ្ជូនយន្តហោះចម្បាំងចាស់ៗ សល់ពីសហភាពសូវៀតឲ្យទៅអ៊ុយក្រែន 

បរទេស៖សេតវិមាននៅសប្តាហ៍នេះ បានធ្វើការបញ្ជាក់ប្រាប់ទៅកាន់បណ្តាញសារព័ត៌មានជាច្រើន ថារដ្ឋាភិបាលអាមេរិកកំពុងពិភាក្សាជាមួយនឹង រដ្ឋាភិបាលប្រទេសប៉ូឡូញដើម្បីឲ្យអ៊ុយក្រែនអាចទទួលយក យន្តហោះចម្បាំងចាស់ៗទាំងឡាយដែលសល់ពីសម័យសហភាពសូវៀត យកទៅទុកជាខែលរារាំងជាមួយនឹងការលុកលុយរបស់រុស្សី។

អ្នកនាំពាក្យរបស់សេតវិមាន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា៖ពួកយើងកំពុងធ្វើការងារជាមួយនឹងលទ្ធភាព ក្នុងការផ្តល់ឲ្យប៉ូឡូញវិញផងដែរនូវប្រព័ន្ធការពារជាតិមួយចំនួន ជំនួសវិញប្រសិនបើការដោះដូរនេះនឹងអាចកើតឡើង ដែលយន្តហោះចម្បាំងចាស់ៗទាំងនោះនឹងអាចប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែន។

យោងតាមការបញ្ជាក់របស់កាសែត Politico បានចេញផ្សាយថាមន្ត្រីមិនបានបញ្ចេញអត្តសញ្ញាណ របស់អាមេរិកជាច្រើននាក់បានអះអាងថារដ្ឋាភិបាលវ៉ាស៊ិនតោន នឹងធ្វើការបំពេញចន្លោះប្រហោងរបស់វិស័យការពារ ដែនអាកាសរបស់ប៉ូឡូជំនួសវិញប្រសិនបើប៉ូឡូញយល់ព្រម បញ្ចូនយន្តហោះចម្បាំងប្រភេទ MiG-29 ទៅឲ្យអ៊ុយក្រែន។

The Wall Street Journal ក៏បានបញ្ជាក់ដែរថាប្រសិនបើការដោះដូរនេះកើតឡើងនោះ អាមេរិកបានសន្យាថានឹងផ្តល់ឲ្យរដ្ឋាភិបាលប៉ូឡូញជាមួយនឹង យន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top