បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកជាច្រើនរូបបានធ្វើដំណើរទៅកាន់ប្រទេស វេណេស៊ុយអេឡាដើម្បីជួបជាមួយនឹងប្រធានាធិបតីលោក Nicolas Maduro ខណៈដែលជម្លោះរវាងរុស្សី និងអ៊ុយក្រែ នៅតែបន្តកើតឡើងនៅឡើយនោះ។
ប្រភពដែលមានទំនាក់ទំនងជិតស្និទ្ធ បានអះអាងថាជំនួបកាលពីថ្ងៃសៅរ៍នេះគឺជាជំនួបពិភាក្សា ដែលមានកម្រិតខ្ពស់បមផុតមួយក្នុងរយៈពេលច្រើនឆ្នាំចុងក្រោយនេះ និងបន្ទាប់ពីទំនាក់ទំនងការទូតនៃប្រទេសទាំងពីរត្រូវបាន បែកបាក់ទាំងស្រុងកាលពីឆ្នាំ២០១៩ និងជាពេលដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ទទួលស្គាល់លោកប្រធានាធិបតី Juan Guaido ជាប្រធានាធិបតីស្របច្បាប់បណ្តោះអាសន្នប្រឆាំងទៅ នឹងប្រធានាធិបតីបច្ចុប្បន្នរូបលោក Nicoas Maduro។
ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេសង្ស័យថាបានប្រើប្រាស់ជំនួបនេះក្នុងការប៉ុនប៉ង ក្នុងការបញ្ចុះបញ្ចូលបណ្តាប្រទេសក្នុងអាមេរិកឡាទីន ឲ្យស្ថិតនៅដាច់កាន់តែឆ្ងាយពីប្រទេសរុស្សីហើយនឹងធានាថា នឹងមិនមានការគម្រាមកំហែងដល់សុវត្ថិភាពណាមួយចំពោះ ពួកគេឡើយជុំវិញបញ្ហារវាងរុស្សីនិងអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី